Travel

ឧបករណ៍​ដែលនឹង​អាច​ដំណើរការ​ជាមួយ iOS 8 ថ្មី




ថ្មីៗក្រុមហ៊ុន​ Apple ទើបតែ​ប្រកាសគម្រោង​ចេញ iOS ថ្មី ដែល​គេកំណត់ថា iOS 8 អាចនឹង​ប្រកាសចេញ​ជាផ្លូវការ​នាប៉ុន្មាន​ខែបន្ទាប់ ។ លោកអ្នក​ដឹងទេថា តើឧបករណ៍ iOS របស់​លោកអ្នក​អាចនឹង​ដំណើរការ​ជាមួយ iOS 8 បានដែរឬទេ? ជាការគួរឲ្យសោកស្តាយ​ដែល iPhone 4 លែង​ត្រូវបាន​គាំទ្រ ឬមិនអាច​ដំណើរការជាមួយ iOS 8 ដែល​នឹង​ចេញ​ថ្មីនេះ ។
ខាងក្រោមនេះ ជាបញ្ជី​ឧបករណ៍ដែលនឹង​អាច​ដំណើរការជាមួយ iOS 8៖
  • iPhone 4S
  • iPhone 5
  • iPhone 5C
  • iPhone 5S
  • iPod touch 5th generation
  • iPad 2
  • iPad with Retina Display
  • iPad Air
  • iPad Mini
  • iPad Mini with Retina Display
បញ្ជីរាយនាម​ឧបករណ៍​ខាងលើនេះ ត្រូវបាន​ផ្តល់​ដោយក្រុមហ៊ុន Apple តែ​ទោះជា​យ៉ាងណាក្តីវាអាចនឹង​មាន​ការប្រែប្រួល​មួយចំនួន មុនថ្ងៃចេញជាផ្លូវការ ។
iOS 8 supported devices list

បញ្ជាក់ផងដែរថា​ភាគច្រើន​នៃ​ឧបករណ៍ iOS 8 អាចដំណើរការបាន​តែជាមួយ​ប្រភេទ​ឧបករណ៍​ជំនាន់​ថ្មីៗ ។ តួយ៉ាង​ដូចជា iPhone 4 ដែលបាន​បាត់​ពី​បញ្ជីរាយនាម​ខាងលើ​នេះ ដែល​ជាប្រភេទ​ឧបករណ៍​ជំនាន់មុន ។ សូម​រង់ចាំ​ទាំងអស់​គ្នាថា តើ iOS 8 នឹងចេញ​នៅពេលណា ហើយឧបករណ៍​ណាខ្លះ​នឹង​អាចដំណើរការ​យ៉ាង​ពិតប្រាកដ ។

ប្រភព៖ http://www.sombokit.com
​រៀបរៀងដោយៈ សេត សាក់កវី
ឧបករណ៍​ដែលនឹង​អាច​ដំណើរការ​ជាមួយ iOS 8 ថ្មី ឧបករណ៍​ដែលនឹង​អាច​ដំណើរការ​ជាមួយ iOS 8 ថ្មី Reviewed by Admin on 5:44 AM Rating: 5

No comments:

Powered by Blogger.