របៀបកែសម្រកទម្ងន់ជាមួយ Adobe Photoshop
សូមដំណើរការកម្មវិធី Adobe Photoshop និងធ្វើការបើកយករូបភាពរបស់លោកអ្នក។ លោកអ្នកដែលចង់ធ្វើការសាកល្បង អាចប្រើប្រាស់រូបនេះបាន ។

បន្ទាប់មកទៀត សូមចុច Filter > Liquify… ឫចុច Shift + Ctrl + X ក៏បាន។

បន្ទាប់មក លោកអ្នកនឹងទទួលបានដូចរូបខាងក្រោម ។

លោកអ្នកនឹងត្រូវប្រើ tools ចំនួនបួន ជាចាំបាច់ ក្នុងការកែប្រែ ដែលក្នុងនោះរួមមាន
- Forward Warp Tool សម្រាប់ទាញ
- Reconstruct Tool សម្រាប់ធ្វើការដូចជា Undo ដែរ គឺជួយកែប្រែឲ្យទៅទម្រង់ដើមវិញ។
- Pucker Tool សម្រាប់ធ្វើការបង្រួមសាច់រូប បញ្ចូលគ្នា។
- Bloat Tool សម្រាប់ធ្វើឲ្យមានសភាពប៉ោងឡើង ដូចជាសាច់ដុំ ជាដើម។

សម្គាល់៖ សម្រាប់ស្នាមផ្នត់ ជ្រួញ ផ្សេងៗ លោកអ្នកគួរតែបកមកប្រើប្រាស់ Patch Tool សិន មុននឹងបន្តនៅក្នុង liquify បន្តទៀត ។
ជាចុងក្រោយ សូមធ្វើការបន្ថែមបន្ថយមួយចំនួនទៀត ទៅតាមស្ថានភាពរូបជាក់ស្ដែង ជាការស្រេច។

(The original photo is copyrighted and licensed by comicReference)
ប្រភព៖ http://www.sombokit.com
រៀបរៀងដោយៈ សេត សាក់កវី
របៀបកែសម្រកទម្ងន់ជាមួយ Adobe Photoshop
Reviewed by Admin
on
3:29 AM
Rating:

No comments: