វិធីកាត់សក់ក្នុង Adobe Photoshop ដ៏មានប្រសិទ្ធភាព

ជាមួយគ្នានេះប្រសិនបើលោកអ្នកមិនទាន់មាន Channels Window ទេនោះ សូមចុច Window (menu) > Channels ។

បន្ទាប់មក សូមជ្រើសរើសយក channel ណាដែលមាន contrast ចែកដាច់ពណ៌ ស និងខ្មៅ ខ្លាំងជាងគេ ដែលជាទូទៅគឺជា channel Blue។ បន្ទាប់ពីនោះ សូមធ្វើការ duplicate ដោយចុច right-click > Duplicate Channel… ក៏បាន ឫអូសយកមកដាក់នៅនឹង create new channel (រង្វង់ក្រហមក្នុងរូបខាងក្រោម) ក៏បាន។

បន្ទាប់មកទៀត សូមធ្វើការ invert នូវ channel ដែលទើបនឹងបង្កើតថ្មីនោះ ដោយចុច Ctrl+I ឫក៏ Image (menu) > Adjustments > Invert ។

សូមចំណាំថា ពណ៌ស នៅជាប់ ពណ៌ខ្មៅដាច់។ ដូចនេះសូមប្រើប្រាស់វិធីផ្សេងៗ ដើម្បីចាក់ពណ៌សទៅលើផ្ទៃមុខ និងសរសៃសក់ផ្សេងៗ។ ដើម្បីមានភាពងាយស្រួល សូមប្រើប្រាស់ Lasso tool មកគូសជុំវិញ និងចាក់ពណ៌សបញ្ចូលដោយចុច Alt+Delete។
ចំណាំ សូមកុំដាក់ខ្មៅពេករហូតដល់ដាច់សរសៃសក់អស់ ឲ្យសោះ។

បន្ទាប់មកទៀត សូមប្រើប្រាស់ Burn tool មកជួួយ ដោយកំណត់យក Range ជា Shadows និង Exposure ត្រឹមប្រមាណ 8 ទៅ 6% បានហើយ ។

បន្ទាប់មក សូមធ្វើការ Ctrl+click ទៅលើ icon របស់ channel នោះ ។

ជាមួួនឹង selection ដែលបានពី channel ថ្មីនោះ លោកអ្នកគ្រាន់តែត្រលប់មក layer window វិញ រួចចុច Add vector mask ជានោះលោកអ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម ។

ដើម្បីបង្ហាញសរសៃសក់បានកាន់តែប្រសើរឡើង សូមអនុវត្តជាបន្តទៀត ដោយបង្កើត Layer មួយថ្មី ដែលចុច Ctrl+Shift+N និងបន្ទាប់មកសូមចុច Ctrl+click នៅលើ icon របស់ mask នោះ។

បន្ទាប់ពីនោះមក សូមចុចលើ Layer ថ្មីនោះ និងធ្វើការចាក់ពណ៌ដូចទៅនឹងសក់នារីនោះ។ រួច សូមចុច Ctrl+D ដើម្បីដោះ select និងបន្ទាប់មកទៀត ចុច Add layer mask ដូចក្នុងរួបខាងក្រោម ។

ជាចុងក្រោយ សូមប្រើ brush tool មកគូសបន្ថែម ជាមួយនឹងពណ៌ស ដោយឈរលើ layer mask ដែលទើបនឹងបានបង្កើតនោះ។ ពេលនោះ លោកអ្នកនឹងទទួលបានសរសៃសក់កាន់តែច្បាស់ឡើងថែមមួយកម្រិតទៀត ជាក់ជាមិនខាន ។


ការកាត់ ឫ select សក់នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកកាត់តរូបភាព ពិសេសលោកអ្នកដែលកែឆ្នៃរូបថតមង្គលការតែម្ដង ដូចនេះ កុំភ្លេចចុច LIKE និង SHARE
ប្រភព៖ http://www.sombokit.com
រៀបរៀងដោយៈ សេត សាក់កវី
វិធីកាត់សក់ក្នុង Adobe Photoshop ដ៏មានប្រសិទ្ធភាព
Reviewed by Admin
on
3:28 AM
Rating:

វិធីកាត់សក់ក្នុង Adobe Photoshop ដ៏មានប្រសិទ្ធភាព - I Like 2 Shares >>>>> Download Now
ReplyDelete>>>>> Download Full
វិធីកាត់សក់ក្នុង Adobe Photoshop ដ៏មានប្រសិទ្ធភាព - I Like 2 Shares >>>>> Download LINK
>>>>> Download Now
វិធីកាត់សក់ក្នុង Adobe Photoshop ដ៏មានប្រសិទ្ធភាព - I Like 2 Shares >>>>> Download Full
>>>>> Download LINK UN